
News
Catch up on the latest at Invictus Cambodia.
Year

Apr 23, 2026
Facebook Posts
We were delighted to welcome one of our parents, Mr Remoy Karl Johan who conducted an engaging presentation on developing strong research questions. Students gained valuable insights, asked thoughtful questions, and explored new ways to approach their learning. Moments like these reflect the strength of our supportive school community, where parents and educators work together to inspire curiosity, confidence, and deeper thinking. Thank you Mr Remoy for sharing your time and expertise with our students. យើងខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែង ក្នុងការស្វាគមន៍លោក Remoy Karl Johan ដែលជាបិតាសិស្សមួយរូប ដើម្បីមកធ្វើបទបង្ហាញយ៉ាងរស់រវើក អំពីការបង្កើតសំណួរស្រាវជ្រាវឱ្យមានប្រសិទ្ធភាព។ តាមរយៈកម្មវិធីនេះ សិស្សានុសិស្សទទួលបាននូវចំណេះដឹងយ៉ាងស៊ីជម្រៅ បានសួរនូវសំណួរល្អៗ និងបានស្វែងយល់ពីវិធីសាស្រ្តថ្មីៗក្នុងការរៀនសូត្រ។ សកម្មភាពទាំងនេះបានឆ្លុះបញ្ចាំងពីភាពរឹងមាំនៃការគាំទ្រសហគមន៍សាលារបស់យើង ដែលមានការចូលរួមយ៉ាងសកម្មពីសំណាក់មាតាបិតា និងលោកគ្រូអ្នកគ្រូ ដើម្បីធ្វើការរួមគ្នាក្នុងការជម្រុញស្មារតីចង់ចេះចង់ដឹង ទំនុកចិត្ត និងការគិតឱ្យបានស៊ីជម្រៅ។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក Remoy ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងចែករំលែកបទពិសោធន៍ដ៏ជំនាញរបស់លោកទៅកាន់សិស្សានុសិស្សរបស់យើង។ #Cambodia #PhnomPenh #InvictusInternationalSchool #InvictusPhnomPenh #StudentLearning #SchoolCommunity #LearningTogether 𝐈𝐧𝐯𝐢𝐜𝐭𝐮𝐬 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥 🌐 https://www.invictus.edu.kh/ 📞 +855 92 222 868 (t.me/invictusphnompenh) 📩 info@invictus.edu.kh 📍 144C, Preah Norodom Boulevard (Street 41), Sangkat Tonle Bassac, Khan Chamkarmon, Phnom Penh, Cambodia. (https://maps.app.goo.gl/Cqvpi2Vh6GHnDUit8)

Apr 21, 2026
Facebook Posts
Preparedness starts with practice. 🚨 Our students and staff recently took part in a Fire and Earthquake Drill to practise staying calm, alert, and ready in case of emergencies. From safe evacuation procedures to understanding assembly points, every step helps build confidence and awareness. These drills are an important part of creating a safe learning environment where everyone knows what to do and how to respond responsibly. At Invictus, safety is part of our everyday learning. ការត្រៀមលក្ខណៈរួចជាស្រេចចាប់ផ្តើមចេញពីការអនុវត្ត 🚨 ថ្មីៗនេះ សិស្សានុសិស្ស និងបុគ្គលិករបស់យើងបានចូលរួមក្នុង ការហាត់សមជម្លៀសខ្លួននៅពេលដែលមានអគ្គិភ័យ និងរញ្ជួយដី ដើម្បីហ្វឹកហាត់ក្នុងការរក្សាចិត្តឱ្យស្ងប់ មានការប្រុងប្រយ័ត្ន និងត្រៀមខ្លួនជាស្រេចនៅក្នុងករណីមានអាសន្ន។ ចាប់ពីនីតិវិធីជម្លៀសខ្លួនដោយសុវត្ថិភាព រហូតដល់ការយល់ដឹងពីចំណុចជួបជុំ រាល់ជំហាននីមួយៗសុទ្ធតែជួយពង្រឹងទំនុកចិត្ត និងការយល់ដឹង។ ការហាត់សមទាំងអស់នេះ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការបង្កើតបរិយាកាសសិក្សាដែលមានសុវត្ថិភាព ដែលគ្រប់គ្នាដឹងពីអ្វីដែលត្រូវធ្វើ និងរបៀបឆ្លើយតបប្រកបដោយការទទួលខុសត្រូវខ្ពស់។ នៅសាលាអន្ដរជាតិ Invictus សុវត្ថិភាពគឺជាផ្នែកមួយនៃការសិក្សាប្រចាំថ្ងៃរបស់សិស្សានុសិស្ស។ #Cambodia #PhnomPenh #InvictusInternationalSchool #InvictusPhnomPenh #FireDrill #EarthquakeDrill #SafetyFirst 𝐈𝐧𝐯𝐢𝐜𝐭𝐮𝐬 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥 🌐 https://www.invictus.edu.kh/ 📞 +855 92 222 868 (t.me/invictusphnompenh) 📩 info@invictus.edu.kh 📍 144C, Preah Norodom Boulevard (Street 41), Sangkat Tonle Bassac, Khan Chamkarmon, Phnom Penh, Cambodia. (https://maps.app.goo.gl/Cqvpi2Vh6GHnDUit8)

Apr 20, 2026
Facebook Posts
Curious about what learning at Invictus looks like? Come and experience it for yourself. 🎓✨ Join us for our Open House on 25 April and discover how we support students to grow with confidence, curiosity, and strong academic foundations. It’s a great opportunity to meet our team, explore our programmes, and get a feel for our school community. Here’s what to look forward to • Principal Talk and discover our Singapore Cambridge education •Management Foundation Studies (MFS) Info Session and learn how to fast track your degree in just 3 years • Academic Scholarship Opportunities Meet our community, and discover what makes Invictus special. We look forward to welcoming you on campus. Register now: https://event.invictus.edu.kh/ipp-open-house-25apr2026 មានចម្ងល់ទាក់ទងអំពីការសិក្សានៅសាលាអន្ដរជាតិ Invictus មែនទេ? សូមអញ្ជើញមកទស្សនាសាលា និងទទួលយកបទពិសោធន៍ផ្ទាល់ដោយខ្លួនឯង! 🎓✨ ចូលរួមជាមួយយើងក្នុងកម្មវិធី Open House នៅថ្ងៃទី ២៥ ខែមេសា ដើម្បីស្វែងយល់ពីរបៀបដែលយើងជួយឱ្យសិស្សានុសិស្សមានភាពរីកចម្រើនប្រកបដោយទំនុកចិត្ត មានភាពចង់ចេះចង់ដឹង និងគ្រឹះនៃការសិក្សាដ៏រឹងមាំ។ នេះគឺជាឱកាសដ៏ល្អមួយ ក្នុងការជួបជាមួយក្រុមការងាររបស់យើង ដើម្បីស្វែងយល់ពីកម្មវិធីសិក្សា និងសហគមន៍នៃសាលារបស់យើង។ អ្វីដែលលោកអ្នកនឹងទទួលបានក្នុងកម្មវិធីនេះ ៖ • កិច្ចពិភាក្សាជាមួយនាយកសាលា និងការស្វែងយល់ពីប្រព័ន្ធអប់រំស្តង់ដារ សិង្ហបុរី-ខេមប្រីជ។ • វគ្គណែនាំអំពីថ្នាក់សិក្សាមូលដ្ឋានផ្នែកគ្រប់គ្រង (MFS) និងរបៀបបញ្ចប់ថ្នាក់បរិញ្ញាបត្រត្រឹមក្នុងរយៈពេលតែ ៣ ឆ្នាំ។ • ឱកាសទទួលបានអាហារូបករណ៍ផ្សេងៗ។ ជួបជាមួយសហគមន៍របស់យើង និងស្វែងយល់ពីអ្វីដែលធ្វើឱ្យសាលាអន្ដរជាតិ Invictus មានភាពល្អពិសេស។ យើងខ្ញុំរង់ចាំទទួលស្វាគមន៍លោកអ្នកដោយក្តីសោមនស្សរីករាយ។ ចុះឈ្មោះឥឡូវនេះ ៖ https://event.invictus.edu.kh/ipp-open-house-25apr2026 #OpenHouse #PhnomPenhSchools #InternationalSchool #SchoolAdmissions #ScholarshipOpportunities #CambridgeCurriculum #InvictusInternationalSchool #EducationInPhnomPenh #SchoolCommunity 𝐈𝐧𝐯𝐢𝐜𝐭𝐮𝐬 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥 🌐 https://www.invictus.edu.kh/ 📞 +855 92 222 868 (t.me/invictusphnompenh) 📩 info@invictus.edu.kh 📍 144C, Preah Norodom Boulevard (Street 41), Sangkat Tonle Bassac, Khan Chamkarmon, Phnom Penh, Cambodia. (https://maps.app.goo.gl/Cqvpi2Vh6GHnDUit8)

Apr 14, 2026
Facebook Posts
🎉 Happy Khmer New Year! 🎊 Wishing our students, families, and community a joyful Khmer New Year filled with happiness, prosperity, and meaningful moments with loved ones. May this festive season bring fresh beginnings, exciting opportunities, and continued success in the year ahead. 🌼✨ 🎉 សួស្តីឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ! 🎊 សូមជូនពរសិស្សានុសិស្ស មាតាបិតា និងសហគមន៍នៃសាលារបស់យើងទាំងមូល ឱ្យជួបតែសេចក្តីសុខ សុភមង្គល វិបុលសុខ និងទទួលបាននូវអនុស្សាវរីយ៍ល្អៗជាមួយមនុស្សជាទីស្រឡាញ់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ។ សូមឱ្យឆ្នាំថ្មីនេះ នាំមកនូវការចាប់ផ្តើម ជាមួយនឹងឱកាសថ្មី និងភាពជោគជ័យជាបន្តបន្ទាប់សម្រាប់ឆ្នាំខាងមុខ។ 🌼✨ #Cambodia #PhnomPenh #InvictusInternationalSchool #InvictusPhnomPenh #KhmerNewYear #Sangkran 𝐈𝐧𝐯𝐢𝐜𝐭𝐮𝐬 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥 🌐 https://www.invictus.edu.kh/ 📞 +855 92 222 868 (t.me/invictusphnompenh) 📩 info@invictus.edu.kh 📍 144C, Preah Norodom Boulevard (Street 41), Sangkat Tonle Bassac, Khan Chamkarmon, Phnom Penh, Cambodia. (https://maps.app.goo.gl/Cqvpi2Vh6GHnDUit8)

Apr 13, 2026
Facebook Posts
Little athletes, big smiles, and a whole lot of fun! 🏃♀️🏃♂️ Our Early Years and Lower Primary Sports Day was filled with laughter, teamwork, and proud moments from start to finish. From exciting races to fun challenges, our young learners showed confidence, determination, and great sportsmanship throughout the day. Thank you to our wonderful parents for being there, staying present, and bringing the energy from the sidelines. Your cheers made every moment even more special for our students. អត្តពលិកតូចៗ ដែលពោរពេញដោយស្នាមញញឹម និងភាពសប្បាយរីករាយយ៉ាងក្រៃលែង! កម្មវិធីប្រកួតកីឡា សម្រាប់ថ្នាក់មត្តេយ្យ និងបឋមសិក្សាកម្រិតទាបរបស់យើង ពោរពេញទៅដោយសំណើច សាមគ្គីភាព និងមោទនភាព តាំងពីដើមរហូតដល់ទីបញ្ចប់នៃកម្មវិធី។ រាប់ពីការរត់ប្រណាំងដ៏រំភើប រហូតដល់ការប្រកួតប្រជែងដ៏រីករាយ សិស្សានុសិស្សតូចៗរបស់យើងបានបង្ហាញពីទំនុកចិត្ត ការប្តេជ្ញាចិត្ត និងស្មារតីកីឡាដ៏ល្អប្រសើរពេញមួយថ្ងៃ។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមាតាបិតាដ៏អស្ចារ្យទាំងអស់ ដែលបានចូលរួមយ៉ាងកុះករ និងផ្តល់កម្លាំងចិត្តយ៉ាងសកម្មពីខាងក្រៅទីលាន។ ការស្រែកហ៊ោលើកទឹកចិត្តរបស់លោកអ្នក បានធ្វើឱ្យរាល់ទិដ្ឋភាពកាន់តែមានន័យ និងពិសេសបំផុតសម្រាប់សិស្សានុសិស្ស។ #Cambodia #PhnomPenh #InvictusInternationalSchool #SportsDay #EarlyYears #ActiveLearning #SchoolCommunity 𝐈𝐧𝐯𝐢𝐜𝐭𝐮𝐬 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥 🌐 https://www.invictus.edu.kh/ 📞 +855 92 222 868 (t.me/invictusphnompenh) 📩 info@invictus.edu.kh 📍 144C, Preah Norodom Boulevard (Street 41), Sangkat Tonle Bassac, Khan Chamkarmon, Phnom Penh, Cambodia. (https://maps.app.goo.gl/Cqvpi2Vh6GHnDUit8)

Apr 10, 2026
Facebook Posts
Our Khmer New Year celebration was filled with joy, laughter, and cultural spirit. Here’s a look back at the memorable moments as our school community came together to celebrate Cambodian traditions and welcome the New Year with happiness and fun. ✨ ការអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនៅសាលារបស់យើង ពោរពេញទៅដោយក្តីសោមនស្សរីករាយ សំណើច និងស្មារតីវប្បធម៌ជាតិដ៏ខ្ពង់ខ្ពស់។ នេះគឺជាការរំលឹកឡើងវិញនូវទិដ្ឋភាពនៃអនុស្សាវរីយ៍ដ៏មានន័យ ខណៈដែលសហគមន៍នៃសាលារបស់យើងបានរួមគ្នាអបអរសាទរប្រពៃណីជាតិខ្មែរ និងទទួលស្វាគមន៍ឆ្នាំថ្មី ប្រកបដោយភាពសប្បាយរីករាយ និងមេត្រីភាព។ ✨ #Cambodia #PhnomPenh #InvictusInternationalSchool #InvictusPhnomPenh #KhmerNewYear #Sangkran #SchoolCommunity 𝐈𝐧𝐯𝐢𝐜𝐭𝐮𝐬 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥 🌐 https://www.invictus.edu.kh/ 📞 +855 92 222 868 (t.me/invictusphnompenh) 📩 info@invictus.edu.kh 📍 144C, Preah Norodom Boulevard (Street 41), Sangkat Tonle Bassac, Khan Chamkarmon, Phnom Penh, Cambodia. (https://maps.app.goo.gl/Cqvpi2Vh6GHnDUit8)

Apr 9, 2026
Facebook Posts
Our campus was filled with joy as students celebrated Khmer New Year with traditional games and delicious local food stalls. A special thank you to our parents who helped organise and run the stalls, making the celebration even more meaningful and authentic. 🌼 It was a fun and memorable day immersed in Cambodian culture, laughter, and festive spirit. Wishing everyone a joyful and prosperous Khmer New Year! ✨ បរិវេណសាលារបស់យើងពោរពេញទៅដោយភាពសប្បាយរីករាយ ខណៈដែលសិស្សានុសិស្សបានចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ជាមួយនឹងការលេងល្បែងប្រជាប្រិយ និងស្តង់លក់ម្ហូបអាហារក្នុងស្រុកដ៏ឈ្ងុយឆ្ងាញ់។ យើងខ្ញុំសូមថ្លែងអំណរគុណជាពិសេសចំពោះមាតាបិតាសិស្សទាំងអស់ ដែលបានជួយរៀបចំ និងសម្របសម្រួលនៅតាមស្តង់ ដែលធ្វើឱ្យការអបអរសាទរនេះកាន់តែមានអត្ថន័យ និងរស់រវើក។ 🌼 វាគឺជាថ្ងៃដ៏សប្បាយរីករាយ និងពោរពេញដោយអនុស្សាវរីយ៍ តាមរយៈការយល់ដឹងបន្ថែមអំពីវប្បធម៌ខ្មែរ ដោយភាពសប្បាយរីករាយ និងស្មារតីសាមគ្គីភាពក្នុងឱកាសបុណ្យប្រពៃណីជាតិ។ សូមជូនពរអ្នកទាំងអស់គ្នាឱ្យជួបតែសេចក្តីសុខ សុភមង្គល និងវិបុលសុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ! ✨ #Cambodia #PhnomPenh #InvictusInternationalSchool #InvictusPhnomPenh #KhmerNewYear #Sangkran #SchoolCommunity 𝐈𝐧𝐯𝐢𝐜𝐭𝐮𝐬 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥 🌐 https://www.invictus.edu.kh/ 📞 +855 92 222 868 (t.me/invictusphnompenh) 📩 info@invictus.edu.kh 📍 144C, Preah Norodom Boulevard (Street 41), Sangkat Tonle Bassac, Khan Chamkarmon, Phnom Penh, Cambodia. (https://maps.app.goo.gl/Cqvpi2Vh6GHnDUit8)

Apr 7, 2026
Facebook Posts
☀️ Summer Camp 2026 ☀️ Join us this July for an engaging Summer Camp filled with enriching activities, hands on learning, and opportunities for students to explore new interests in a fun and supportive environment. 📅 1–28 July 2026 💰 From USD 185 per week Limited slots available. Register now: https://forms.gle/ojPYuKuJErxAETtk8 ☀️ ថ្នាក់សិក្សារដូវក្តៅឆ្នាំ ២០២៦ ☀️ ចូលរួមជាមួយយើងក្នុងខែកក្កដាខាងមុខនេះ សម្រាប់កម្មវិធីសិក្សារដូវក្តៅ ដែលពោរពេញទៅដោយសកម្មភាពបង្កើនចំណេះដឹង ការអនុវត្តផ្ទាល់ និងឱកាសសម្រាប់សិស្សានុសិស្សក្នុងការស្វែងយល់ពីចំណាប់អារម្មណ៍ថ្មីៗ ក្នុងបរិយាកាសដ៏សប្បាយរីករាយ និងពោរពេញដោយការគាំទ្រពីសំណាក់លោកគ្រូអ្នកគ្រូ។ 📅 កាលបរិច្ឆេទ៖ ថ្ងៃទី ០១ ដល់ ២៨ ខែកក្កដា ឆ្នាំ ២០២៦ 💰 តម្លៃសិក្សា៖ ចាប់ពី ១៨៥ ដុល្លារ ក្នុងមួយសប្តាហ៍ ចំនួនមានកំណត់! សូមចុះឈ្មោះឥឡូវនេះតាមរយៈ ៖ https://forms.gle/ojPYuKuJErxAETtk8 #Cambodia #PhnomPenh #InvictusInternationalSchool #InvictusPhnomPenh #SummerCamp #Education 𝐈𝐧𝐯𝐢𝐜𝐭𝐮𝐬 𝐈𝐧𝐯𝐢𝐜𝐭𝐮𝐬 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥 🌐 https://www.invictus.edu.kh/ 📞 +855 92 222 868 (t.me/invictusphnompenh) 📩 info@invictus.edu.kh 📍 144C, Preah Norodom Boulevard (Street 41), Sangkat Tonle Bassac, Khan Chamkarmon, Phnom Penh, Cambodia. (https://maps.app.goo.gl/Cqvpi2Vh6GHnDUit8)

Apr 6, 2026
Facebook Posts
Quality education should be accessible to more families. At Invictus, we offer a strong Cambridge curriculum supplemented with Singapore education standards, all at an affordable fee designed to provide real value for money. Our students benefit from a holistic academic experience, experienced teachers, and a supportive learning environment that helps them grow with confidence. Discover how Invictus can be the right fit for your child. Book a school tour and experience our campus firsthand. ការអប់រំដែលមានគុណភាព គួរតែត្រូវបានផ្ដល់ជូនដល់ក្រុមគ្រួសារឱ្យបានកាន់តែច្រើន។ នៅសាលាអន្តរជាតិ Invictus យើងផ្តល់ជូននូវកម្មវិធីសិក្សាស្តង់ដារខេមប្រីជដ៏រឹងមាំ អមជាមួយស្តង់ដារអប់រំរបស់ប្រទេសសិង្ហបុរី ក្នុងតម្លៃសិក្សាសមរម្យ ដែលបានរៀបចំឡើងឱ្យសាកសមនឹងតម្លៃចំណាយយ៉ាងពិតប្រាកដសម្រាប់មាតាបិតា។ សិស្សានុសិស្សរបស់យើងនឹងទទួលបាននូវបទពិសោធន៍សិក្សាបែបបរិយាប័ន្ន គ្រូបង្រៀនដែលមានបទពិសោធន៍ខ្ពស់ និងបរិយាកាសសិក្សាដែលពោរពេញដោយការគាំទ្រ ដែលជួយឱ្យពួកគេរីកចម្រើនប្រកបដោយទំនុកចិត្ត។ ស្វែងយល់ថាហេតុអ្វីបានជាសាលាអន្ដរជាតិ Invictus ជាជម្រើសដ៏ល្អសម្រាប់បុត្រធីតារបស់លោកអ្នក។ សូមធ្វើការកក់ការទស្សនាសាលា ដើម្បីទទួលបានបទពិសោធដោយផ្ទាល់។ #Cambodia #PhnomPenh #InvictusInternationalSchool #CambridgeCurriculum #SingaporeEducation #InternationalEducation 𝐈𝐧𝐯𝐢𝐜𝐭𝐮𝐬 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥 🌐 https://www.invictus.edu.kh/ 📞 +855 92 222 868 (t.me/invictusphnompenh) 📩 info@invictus.edu.kh 📍 144C, Preah Norodom Boulevard (Street 41), Sangkat Tonle Bassac, Khan Chamkarmon, Phnom Penh, Cambodia. (https://maps.app.goo.gl/Cqvpi2Vh6GHnDUit8)
An Institution by Sing-Ed Corporation.
© 2025 Invictus International School. All Rights Reserved.